top of page
LY Heng Chhay ឈ្នះពានរង្វាន់
Christmas Cup

ពានរង្វាន់បាល់ទាត់ប្រចាំឆ្នាំរបស់ Donbosco Christmas Cup​បានទទួលជ័យជំនះដោយក្លឹបបាល់ទាត់ Ly Heng Chhay ដោយបានយកឈ្នះលើក្លឹបAsia4bet FCក្រោមលទ្ធផល3-2។

Victory Poipet FC​ឈ្នះពានរង្វាន់U15

ក្លឹបបាល់ទាត់ Victory Poipet FC បានទទួលជ័យជំនះទៅលើស៊ីសុផុន៣ទល់និង០ក្នុងវគ្គផ្តាច់ព្រ័ត្តពានរង្វាន់បាល់ទាត់រដ្ឋបាលខេត្តបន្ទាយមានជ័យ។តាមប្រសាសន៍របស់លោកគ្រូបង្វឹកសាប៊ូនវិនតាបានអោយដឹងថានេះជាការឈ្នះពានរង្វាន់ទី១៩របស់ក្លឹបបាល់ទាត់Victory Poipet FC.

UME vs ភ្នំបាក់​ សំរាប់វគ្គផ្តាច់ព្រ័ត្ត

ពានរង្វាន់បាល់ទាត់រដ្ឋបាលខេត្តបន្ទាយមានជ័យដែលមានការរៀបចំដោយរដ្ឋបាលខេត្តជាមួយនិងសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យបានមកដល់វគ្គផ្តាច់ព្រ័ត្តហើយ។ដោយមានការជំរើសក្នុងចំនោមក្លឹបចំនួន១៤មួយខែជាងកន្លងមកនេះបានរកឃើញក្រុមជើងខ្លាំងចំនួន២ក្រុមដែលនិងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្តនៅថ្ងៃទីអាទិត្យទី១១ខែមករាឆ្នាំ២០១៥វេលាម៉ោង៨:០០ព្រឹកនៅទីលានសកលវិទ្យាល័យមានជ័យរវាងក្លឹប UME ជាមួយ​ ភ្នំបាក់។

Messi​មានបំណងចង់ផ្លាស់ប្តូក្លឹប

បន្ទាប់ពីមានការមិនពេញចិត្តចំពោះអ្នកចាត់ការថ្មីរបស់Barcelonaក្នុងបញ្ហាជំលោះមួយក្នុងពេលហ្វឹកហាត់។អ្នក​ចាត់​ការ​ក្រុម Barcelona ​លោក Luis Enrique ​បាន​ប្រាប់​ទៅ​គណៈកម្មការ​ក្រុម​ថា​លោក​ និង​កីឡាករ Lionel Messi ​មិន​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ទៀត​បាន​ទេ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នោះ ​ក៏​កំពុង​ពិចារណា​ពី​អនាគត​របស់​​ខ្លួន​​ដែរ។ នេះ​បើ​តាម​​គេហទំព័រ Goal ​ចុះ​ផ្សាយ។

Valde បានសំរេចចិត្តទៅ Man Utd

អ្នកចាំទីរបស់ Barcelona និង​ជាអ្នកចាំទីរបស់ជំរើសជាតិអេស្បាញបានសំរេចចិត្តចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅកាន់ក្លឹបបីសាចក្រហម Man Utd​ នៅលីកប្រទេសអង្គគ្លេស។

Victor Valdes ​តាំង​ពី​ចាកចេញ​ពី Barcelona ​ដោយសារ​អស់​កុងត្រា​ និង​មាន​របួស​ធ្ងន់ធ្ងរ​មក​នោះ  ​បាន​មក​ជ្រកកោន​ហ្វឹកហាត់ និង​ព្យាបាល​របួស​នោះ​នៅ​ Old Trafford ​អស់​ពេល​ច្រើន​ខែ​មក​ហើយ​ដែរ ហើយ​ពេល​នេះ ​អ្នក​ចាំ​ទី​វ័យ​៣២​ឆ្នាំ​ខាង​លើ​នេះ​បាន​អះអាង​ថា​រូប​គេ​អាច​បង្ហាញ​ខ្លួន​នៅ​លើ​វាល​ស្មៅ​វិញ​បាន​១០០%​ហើយ។អ្នក​ចាំ​ទី​ជាប់​ជម្រើស​ជាតិ​អេស្ប៉ាញ​តាំង​ពី​ U18 ​នេះ​បាន​ចូល​លេង​ឈុត​ធំ​របស់ Barca ​តាំង​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ​ ហើយ​រយៈ​ពេល​១២​ឆ្នាំ​​នោះ ​រូប​គេ​បាន​ជួយ​​ក្រុម​អ្នក​មាន​បុណ្យ​ឈ្នះ​ពាន​ច្រើន​ណាស់​ដូចជា La Liga ​៦​ដង , Copa del Rey ​២​ដង , Champions League ​៣​ដង ​និង​ FIFA Club World Cup ​២​ដង៕

លទ្ធផលប្រកួត

ពត៌មានកីឡា

bottom of page